រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្តីពីការចុះសិក្សា និងប្រមូលធាតុចូលនៅរដ្ឋបាលក្រុង ស្រុកគោលដៅ នៃខេត្តកណ្តាល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមដឹកនាំ កិច្ចប្រជុំស្តីពីការចុះសិក្សា និងប្រមូលធាតុចូលនៅរដ្ឋបាលក្រុង ស្រុកគោលដៅ នៃខេត្តកណ្តាល ដើម្បីរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានសម្រាប់ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពីក្រុមការងារ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រដ្ឋបាលក្រុង ស្រុកគោលដៅ និងការិយាល័យជំនាញពាក់ព័ន្ធក្រុង ស្រុក នៅសាលប្រជុំសាលាខេត្តកណ្តាល។

អត្ថបទទាក់ទង