ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបលិខិតក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបណ្តឹង មតិយោបល់របស់ប្រជាពលរដ្ឋ និងការផ្សព្វផ្សាយតាមរយៈសារព័ត៌មាននានា ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា បានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់៖- ខិតខំបង្ការ ទប់ស្កាត់ភាពអសកម្មនានាដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការលំបាកនានារបស់ប្រជាពលរដ្ឋ- ដោះស្រាយបញ្ហាដែលកើតមានឡើង និងសម្របសម្រួលរាល់បញ្ហានានាឲ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋនៅមូលដ្ឋាន- រាល់ខ្លឹមសារលិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបណ្តឹង មតិយោបល់របស់ប្រជាពលរដ្ឋ និងការចុះផ្សាយរបស់សារព័ត៌មាន សូមខិតខំដោះស្រាយបញ្ចប់ឲ្យបានឆាប់រហ័ស និងធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានរាយការណ៍ជូនក្រសួងមហាផ្ទៃវិញ។