...................... ដើម្បីជាការចូលរួមអបអរនៅថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន និងបន្តទៅអនាគតដែរនោះ នៅថ្ងៃទី ១៧ ខែកក្កដា នេះ ក្រុមការងារមន្ទីរព័ត៌មានខេត្តកណ្តាល បានចុះពិនិត្យទីតាំងដាក់ផ្ទាំងប៉ាណូចំនួន ៣ទីតាំង ដែលមានទំហំ ៣ម៉ែត្រ គុណនឹង ៥ម៉ែត្រ លើកំណាត់ផ្លូវក្រវាត់ក្រុងទី៣ និងកំណាត់ផ្លូវជាតិលេខ១ ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ ដែលជាការចូលរួមអបអរថ្ងៃជាប្រវត្តិសាស្ត្រ គឺការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។