ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ខ្លូត រតនា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ខេត្ត រដ្ឋបាលក្រុងតាខ្មៅ រដ្ឋបាលស្រុកស្អាង និងអាជ្ញាធរឃុំ-ភូមិផងដែរ ។