រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិនិត្យផ្លូវនៅក្នុងផ្សារ និងជុំវិញផ្សារតាខ្មៅចាស់ ព្រមទាំងសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជីវករកំពុងលក់ដូរនៅក្នុងផ្សារតាខ្មៅចាស់

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យផ្លូវនៅក្នុងផ្សារ និងជុំវិញផ្សារតាខ្មៅចាស់ ព្រមទាំងសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជីវករកំពុងលក់ដូរនៅក្នុងផ្សារតាខ្មៅចាស់។ក្នុងឱកាសចុះពិនិត្យផ្លូវ និងសាកសួរសុខទុក្ខជាមួយអាជីវករនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវធ្វើការសិក្សាជួសជុលផ្លូវនៅជុំវិញផ្សារតាខ្មៅចាស់ឡើងវិញ ពិសេសក្នុងបរិវេណផ្សារ ត្រូវសិក្សាជួសជុលផ្លូវឡើងវិញឱ្យបានស្អាត ធ្វើយ៉ាងណាឱ្យផ្សារមិនមាននូវការដក់ទឹក នារដូវវស្សាដែលបង្កជាក្លិនមិនល្អដល់បងប្អូនអាជីវករពិសេសអ្នកទិញ។ ក្រៅពីនោះឯកឧត្តមបានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សារនៅបរិវេណជុំវិញផ្សារ និងនៅក្នុងផ្សារឱ្យបានល្អ ។

អត្ថបទទាក់ទង