ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីសែនបួងសួងនៅទីតាំងរូបសំណាក់ព្រះនរាយណ៍ និងនៅទីតាំងរង្វង់មូលលោកតាខ្មៅ នៃទីក្រុងតាខ្មៅរួច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយអភិបាលរង លោកឧត្តមសេនីយ៍ទោស្នងការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញបន្តក្នុងពិធីសែនលោកមេទ័ពនៅភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ដើម្បីបួងសួងសុំពរជ័យ សេចក្ដីសុខក្សេមក្សាន្ដ សុខសន្ដិភាព ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល។