រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល នាំយកទានព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន ១៦វត្ត ក្នុងក្រុងតាខ្មៅ

++++++++ខេត្តកណ្តាល៖ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរជុំវិញខេត្ត នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងក្រុងតាខ្មៅ ចំនួន ១៦វត្ត ដែលពិធីនេះបានរៀបចំឡើងនៅវត្តវេឡុការាម (ហៅវត្តព្រែកឫស្សី) ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជន និងអាជ្ញាធរ តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ គឺជាពេលវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុងការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុតបំភ្លឺមើលគម្ពីរព្រះត្រៃបិដក និងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យ។ ទេយ្យទានដែលរដ្ឋបាលខេត្តកណ្ដាល បានប្រគេនជូនទាំង១៦វត្ត ដោយក្នុងវត្ត ទទួលបាន ទៀនព្រះវស្សា ០១ គូ, អង្ករ២០០គីឡូក្រាម, ទឹកសុទ្ធ ២០ កេស, ទឹកក្រូច ៥ កេស, មី ១០ កេសតូច, ត្រីខ ១០ យួរ, សាដក ០១, ទឹកត្រី និងទឹកស៊ីអ៊ីវ ១០យួរ, ប្រេងម៉ាស៊ូត ១កាន, តែ ៥គីឡូក្រាម, ទឹកដោះគោ ១កេស, ស្ករ ១បាវ និងបច្ច័យ១លានរៀល។

អត្ថបទទាក់ទង