រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគម្រោងខេត្តឆ្នាំ២០២៤

ខេត្តកណ្ដាល៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យគម្រោងខេត្តឆ្នាំ២០២៤ ផ្នែកធនធាន បរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមមាន៖ ១-ក្រុងតាខ្មៅ៖ + ជួសជុលរៀបខឿន និងចិញ្ចើមផ្លូវថ្មើរជើងដោយថ្មក្រានីត នៅសងខាងផ្លូវ ២១B ចាប់ពីស្តុបកាកបាទក្រហម ដល់រង្វង់មូលគល់ស្ពានព្រែកសំរោង ទំហំ ២៤៤០ម២ នៅភូមិព្រែកសំរោង ភូមិព្រែកសំរោង១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ។ + ជួសជុលរៀបខឿន និងចិញ្ចើមផ្លូវថ្មើរជើងដោយថ្មក្រានីត នៅសងខាងផ្លូវ២១ ចាប់ពីស្តុបកាកបាទក្រហម ដល់ផ្លូវចូលទៅភូមិគ្រឹះសម្តេចតេជោ ទំហំ ៤១២០ម២ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ។២-ស្រុកស្អាង ៖ +ជួសជុលបង្គោលភ្លើងដាក់អំពូលសូឡា ភូមិទួលសុភី ឃុំព្រែកគយ (ផ្លូវខាង មុខមណ្ឌលបន្សាបគ្រឿងញៀនពីច្រកផ្លូវវត្តធន់មន្ត ប្រវែង៧៦២ម) ។៣-ស្រុកពញាឮ ៖ +ជួសជុលបង្គោលភ្លើងដៃពីរ កម្ពស់១២ម ដាក់បំភ្លឺផ្លូវជាតិលេខ៥ ចាប់ពីព្រំ ប្រទល់រាជធានីភ្នំពេញ ដល់ផ្លូវបំបែកថ្មី(វាងផ្សារឧត្តុង្គ) ប្រវែងផ្លូវ១៦០០០ម ចំនួន២៦៧បង្គោល ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រកបរបរអាជីវកម្មតាមដងផ្លូវ សូមចូលរួមថែរក្សាចិញ្ចើមផ្លូវ អនាម័យបរិស្ថាន និងរៀបរយឲ្យមានស្ដាប់ធ្នាប់ ដើម្បីឲ្យមានសោភ័ណ្ឌភាពតាមដងផ្លូវ និងបម្រើផលប្រយោជន៍យើងទាំងអស់គ្នា។

អត្ថបទទាក់ទង