ខេត្តកណ្ដាល៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំស្តីពីការចុះរុះរើផ្ទាំងផ្សព្វផ្សាយស្រាបៀរគ្រប់ប្រភេទ តាមដងផ្លូវជាតិលេខ១ រហូតដល់ព្រំប្រទល់ខេត្តព្រែវែង ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកៀនស្វាយ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។