រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំស្ដីពីគំរូទម្រង់របាយការណ៍សម្រាប់រៀបចំ​ និងធ្វេីបទបង្ហាញ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្ដីពីគំរូទម្រង់របាយការណ៍សម្រាប់រៀបចំ​ និងធ្វេីបទបង្ហាញស្ដីពីការគ្រប់គ្រងរដ្ឋបាល​ ការរៀបចំផែនការ​ រក្សាសន្តិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលរាជធានី​ ខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី នាយកនាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងកងកម្លាំងប្រដាប់អាវុធ ផងដែរ៕

អត្ថបទទាក់ទង