រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ស្តីពីលទ្ធផលការងារនៃការអនុវត្តសេវាសង្គម

++++++++++++++++++ ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការកិច្ចការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងឯកឧត្តមប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារលើកកម្ពស់វិស័យសេវាសង្គមខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ស្តីពីលទ្ធផលការងារនៃការអនុវត្តសេវាសង្គម ដោយបានការអញ្ជើញចូលរួមពីមន្ទីរ -អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីចែករំលែកនូវមេរៀន បទពិសោធន៍ការអនុវត្តល្អៗ និងដំណោះស្រាយបញ្ហានានា ព្រមទាំងដាក់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្លើយតបទៅនឹងតម្រូវ ការនានា លើវិស័យសេវាសង្គមនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធ ផលបន្ថែមទៀត ហើយកិច្ចការងារសេវាសង្គម គឺរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងតែយកចិត្តទុកដាក់ខ្លាំង រហូតឈានទៅដល់មានការបែងចែកប្រភពថវិកាច្បាស់លាស់ លើកិច្ចការងារនេះ ជាមួយនិងរដ្ឋបាលថ្នាក់ក្រោមជាតិថែមទៀតផង។ឯកឧត្តមបានបន្តទៀតថា៖ សកម្មភាព និងផលប្រយោជន៍ នៃការងារសេវាសង្គម ត្រូវបានចូលទៅគ្រប់ផ្នែកទាំងអស់ នៃដំណើរការ ក្នុងការអនុវត្តនូវគោលនយោបាយរបស់ជាតិ និងគោលនយោបាយថ្នាក់ក្រោមជាតិ តួយ៉ាង នៅថ្នាក់ក្រោមជាតិ គឺកិច្ចការងារនេះ ត្រូវបានបញ្ចូលទៅគ្រប់ផ្នែកនៃផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ពោលគឺផ្នែកទាំង៤៖១. ផ្នែកសេដ្ឋកិច្ច២.ផ្នែកសង្គមកិច្ច៣.ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុ៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឯកឧត្តមអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់បន្ថែមទៀតថា៖ ការងារសេវាសង្គម វាបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដោយបញ្ហានានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់យើង រឺអាចចាត់ទុកថា វាជាបញ្ហាសេវាសង្គមនោះ រួមានដូចជា៖ បញ្ហាសុខភាពមាតាទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះជាដើម ដោយបញ្ហាទាំងនេះ សុទ្ធសឹងតែជាអាទិភាពតម្រូវឱ្យស្ថាបន ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការឆ្លើយតប ដោះស្រាយ និងផ្តល់សេវាឱ្យកាន់តែមាន ប្រសិទ្ធភាព តម្លាភាព និងសមធម៌។

អត្ថបទទាក់ទង