រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាលដាក់ដេញថ្លៃដាយត្រី សម្រាប់ធ្វើអាជីវកម្មក្នុងរដូនេសាទ ឆ្នាំ២០២៤-២០២៥ និង ២០២៥-២០២៦ ជាសាធារណៈ

++++++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម បួយ រតនា អគ្គនាយករង រដ្ឋបាលជលផល បានដឹកនាំកិច្ចប្រជុំពិនិត្យការដេញថ្លៃដាយត្រី សម្រាប់ធ្វើអាជីវកម្មក្នុងរដូនេសាទ ឆ្នាំ២០២៤-២០២៥ និង ២០២៥-២០២៦ ដោយបានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារខណ្ឌរដ្ឋបាលជលផល ក្រុមការងារនាយកដ្ឋានទ្រព្យសម្បិត្តរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណ្ឌរដ្ឋបាលជលផលកណ្តាល នាយករដ្ឋបាលសាលាខេត្ត ក្រុមការងារទីចាត់ការអន្តរវិស័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ជំរាបជូនផងដែរថា៖ ដាយត្រីនៅក្នុងមូលដ្ឋានខេត្តកណ្តាលមានសរុបចំនួន២៤ ក្នុងនោះ ៖ - បានដាក់ពាក្យសុំចូលដេញថ្លៃឈ្នួលដាយត្រីចំនួន ០៦គន្លង ( 9B, 11D, 11D, 15A, 15B, និង15C) បានដេញថ្លៃរួច ។ - នៅសល់ដាយត្រីចំនួន ១៨ (7C, 7D, 7E, 7F, 7G, 8C, 8E, 8F, 8H, 9D, 10A, 10B, 10C, 10D, 10E, 10F, 10G និង11B) ពុំមានអ្នកដាក់ពាក្យសុំចូលដេញថ្លៃនៅឡើយទេ។រដ្ឋបាលខេត្តកណ្ដាល៖ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ សាធារណ:ជន ដែលមានបំណងចង់ប្រកបរបរអាជីវកម្មឡូត៍នេសាទក្នុងរដូវវស្សា សូមអញ្ជើញមកដាក់ពាក្យសុំចូលដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលកណ្ដាល រៀងរាល់ម៉ោងធ្វើការ។

អត្ថបទទាក់ទង