++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានជំរុញឱ្យ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ត្រូវមានវិធានការដោះស្រាយជាបន្ទាន់ បញ្ហាលិចទឹកនៅក្នុងក្រុងតាខ្មៅ ពិសេសស វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាទីតាំងមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនា ពេលខាងមុខនេះ។ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត បាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ និងសាលាភាសាលីដឺលែន សាខាទី២ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារតែរដូវនេះជារដូវវស្សា ជារៀងរាល់ឆ្នាំតែងតែបណ្ដាលឱ្យមានការជន នៅតាមលំនៅឋានប្រជាពលរដ្ឋទូទៅ ជាពិសេសវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលសម្រាប់ត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខ ដូច្នេះដើម្បីបញ្ជៀសបញ្ហាជនលិចដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍សិស្សក្នុងការសិក្សា ក៏ដូចជាក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតយក្សភូមិនាពេលខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពន្លឿនការតបណ្តាញលូរំដោះទឹក ពីក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក៏ដូចជាក្នុងភូមិសាស្ត្រសំខាន់ៗនានា ក្នុងក្រុងតាខ្មៅ។ឯកឧត្តមបានបន្ថែមថា ជាការត្រៀមទុក្ខក្នុងករណីចាំបាច់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រៀមម៉ាស៊ីនបូមទឹក ដើម្បីបូមរំដោះទឹកចេញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាអាចបញ្ជៀសបាននូវការជនលិចក្នុងក្រុងតាខ្មៅ និងមណ្ឌលប្រឡងផងដែរ។ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅសូមមានការអត់ធ្មត់និងយោគយល់ចំពោះបញ្ហាជនលិច ដោយសារតែការអភិវឌ្ឍ កំណើនមនុស្ស និងសំណង់អគារ បានធ្វើឱ្យប្រព័ន្ធលូរំដោះទឹកដែលមានពីមុន មិនអាចឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នបាន ដែលបញ្ហានេះអាជ្ញាធរខេត្ត ក្រុងតាខ្មៅ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននឹងកំពុងសិក្សាផ្តល់ទិន្នន័យរបាយទឹកភ្លៀង ទំហំផ្ទៃរងទឹកភ្លៀងដែលនៅមានក្នុងខេត្ត រួមជាមួយ ថេរៈវេលា លំហូរទឹកភ្លៀង ដើម្បីយកមករួមគ្នាពិភាក្សារកដំណោះស្រាយមានប្រសិទ្ធភាព មិនឱ្យមានការជនលិចក្នុងក្រុងតាខ្មៅនាឆ្នាំក្រោយៗទៀត។