រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្ត តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងអាជ្ញាធរស្រុកកោះធំ អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោកស្រី ផៃ ច័ន្ទណាវី សមាជិកក្រុមប្រឹក្សាស្រុកកោះធំ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្ត តំណាងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងអាជ្ញាធរស្រុកកោះធំ អញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារសព លោកស្រី ផៃ ច័ន្ទណាវី សមាជិកក្រុមប្រឹក្សាស្រុកកោះធំ ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។មរណភាពរបស់ លោកស្រី ផៃ ច័ន្ទណាវី គឺជាការបាត់បង់ធនធានមនុស្សដ៏ល្អសម្រាប់ សង្គមជាតិ និងប្រកបដោយព្រហ្មវិហារធម៌ មួយរូបសម្រាប់ក្រុមគ្រួសារសាច់ញាតិ ដែលលោកស្រី បានចូលរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ គ្រួសារ ការរក្សាថែទាំ និងអប់រំទូន្មានកូនចៅ ឲ្យប្រកបដោយគន្លងធម៌។ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ប្រតិភូទាំងអស់ សូមចូលរួមចំណែករំលែកទុក្ខ ដោយក្តីអាឡោះអាល័យក្រៃលែងជាមួយក្រុមគ្រួសារ សាច់ញាតិនៃសព សូមសម្តែងនូវការគោរពវិញ្ញាណក្ខន្ធ លោកស្រី និងសូមបួងសួងដល់គុណព្រះរតនត្រ័យ សូមជួយ យឺតយោង សណ្តោងដួងវិញ្ញាណក្ខន្ធ លោកស្រី បានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង