បន្ទាប់ពីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវជាតិលេខ២៣ តភ្ជាប់ពីស្រុកកោះធំទៅស្រុកលើកដែក ដែលមានប្រវែង១៩គីឡូ ៨៣៣ម៉ែត្រ ដោយសម្រេចបានការសាងសង់៥៧% និងបានបន្តសំណេះសំណាលជាមួយបងប្អូនអាជីវករ ដែលកំពុងប្រកបរបរលក់ដូរនៅផ្សារកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។