រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹង ការធ្វើ អាជីវកម្ម ខ្សាច់សំណង់តាមដងទន្លេបាសាក់ ក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន និងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន

++++++++++++++++++++++ខេត្តកណ្តាល៖ ក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរខេត្ដខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹង ការធ្វើ អាជីវកម្ម ខ្សាច់សំណង់តាមដងទន្លេបាសាក់ ក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន និងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល របស់ក្រុមហ៊ុន ចតុមុខរីសសស៍ សឹបផ្លាយ អ៊ីមផត អិចផត ឯ.ក ក្រោមអធិបតីភាពឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល និងលោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ដែលវេទិកានេះ អាជ្ញាធរក្រុងសំពៅពូន និងប្រជាពលរដ្ឋជាច្រើននាក់។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានបញ្ជាក់ថា ស្របពេលដែលប្រទេសយើងកំពុងតែមានការអភិវឌ្ឍដូចច្នេះ ខ្សាច់ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ណាស់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចាក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។ ឯកឧត្តមបន្តថា ការបូមស្តារខ្សាច់ និងដីល្បាយខ្សាច់ក្នុងទន្លេនេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ព្រោះធ្វើឡើងតាមបច្ចេកទេស និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដេីម្បីសំរួលចរន្តទឹក ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេ និងផ្តលចំណូលពន្ធមកឱ្យសង្កាត់សម្រាប់អភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវលើកឡើងនូវចម្ងល់ និងបញ្ហាប្រឈមនានាឱ្យអស់ ដើម្បីមន្ត្រីជំនាញ ធ្វើការពន្យល់ បកស្រាយ រាល់ចម្ងល់ទាំងឡាយ ត្រឡប់ទៅវិញប្រកបដោយតម្លាភាព។ លោក កែវ ទួត បានបញ្ជាក់ថា បញ្ហាបាក់ច្រាំងនេះ គឺយើងត្រូវដោះស្រាយ ដោយអនុវត្តន៍ឱ្យត្រឹម​ត្រូវទៅតាមវិធីសាស្រ្តបច្ចេកទេស ដូច្នេះហើយទើបក្រសួង និងអាជ្ញាធរខេត្តរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋនេះឡើងដើម្បីធ្វើការបកស្រាយបំភ្លឺទាក់ទិននឹងបញ្ហាបច្ចេកទេសជូនបងប្អូនបានជ្រាប។ ក្នុងឱកាសនោះដែរ លោក កែវ ទួត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ ទាំងអស់មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែល ខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឲ្យ សួងចាត់វិធានការផាពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។ សូមបញ្ចាក់ថា ខាងក្រសួងក៏ដូចជាអាជ្ញាធរខេត្ត បានតម្រូវឲ្យក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ខាងលើ ត្រូវអនុវត្តឱ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌដែលមានក្នុងអាជ្ញាប័ណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដៅដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់កំណត់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។

អត្ថបទទាក់ទង