ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំចុះត្រួតពិនិត្យលើគម្រោងមូលនិធិឃុំឆ្នាំ២០២៤ របស់ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី តំណាងការិយាល័យប្រជាពលរដ្ឋ ទីចាត់ការផែនការ និងវិនិយោគខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ អជ្ញាធរស្រុក ឃុំ នៃខេត្តកណ្តាល។