ខេត្តកណ្តាល៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ត្រីជំនាញ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ បានអមដំណើរឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពការបាក់ស្រុតច្រាំងស្ទឹងព្រែកត្នោត និងបន្តត្រួតពិនិត្យគម្រោងប្រព័ន្ធដោះទឹក និងស្រោចស្រព ត្រង់ចំណុចប្រឡាយលេខ៩៦ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។