រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ជាង២០០នាក់ ទទួលបានការបណ្ដុះបណ្ដាលតាមរយៈសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបេសកកម្ម នៃអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

+++++++++ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីបេសកកម្ម នៃអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ នៃរដ្ឋបាលខេត្តកណ្តាលប្រមាណជាង ២០០នាក់ ក្រោមអធិបតី ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ចំពោះការសម្របសម្រួលដោះស្រាយវិវាទ ក្នុងមូលដ្ឋានខេត្តកណ្តាល គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ មានបណ្ដឹងចំនួន ៦២ករណី ត្រូវបានដាក់មករដ្ឋបាលក្រុង-ស្រុកទាំង១៣ និងរដ្ឋបាលខេត្តដើម្បីដោះស្រាយ ដោយក្នុងនោះ រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងរដ្ឋបាលខេត្ត បានសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទបានចំនួន ៣៦ ។ឯកឧត្តម នុត ពុធដារ៉ា បានមានប្រសាសន៏ថា សិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានសារ:សំខាន់ណាស់ គឺជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋាន។ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ ត្រង់ត្រាប់ស្តាប់នូវរាល់បទបង្ហាញដោយវាគ្មិនជំនាញ់ៗ ដើម្បីទុកជាមេរៀនបទពិសោធន៍ក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសត្រូវបន្តយកទៅផ្សព្វផ្សាយដល់មន្ត្រីក្នុងអង្គភាព និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយផងដែរ។ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានមានប្រសាសន៏ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ (អ.ដ.ក) ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការ ដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធ តុលាការ សំដៅជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។ ជួយបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ឯកឧត្ដម ជិន ម៉ាលីន បានបន្ថែមថា (អ.ដ.ក) ជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមឱ្យយន្តការដែលមានស្រាប់ រាល់ការដាក់ពាក្យបណ្តឹង និងការដោះស្រាយវិវាទមិនតម្រូវឱ្យមានការបង់ប្រាក់។ ការដាក់ពាក្យបណ្ដឹងមក (អ.ដ.ក) មានភាពងាយស្រល និងមិនស្មុគស្មាញ ហើយឆាប់រហ័ស (អ.ដ.ក) មានសមត្ថកិច្ចដោះស្រាយវិវាទរដ្ឋប្បវេណី ៤ វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀតតាមការកំណត់របស់ច្បាប់ការដោះស្រាយវិវាទគោរពតាមការយល់ព្រមដោយឈរលើ គោលការណ៍ស្ម័ត្រចិត្តរបស់ភាគី ជាពិសេសកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទធ្វើឡើងដោយ (អ.ដ.ក) មានអានុភាពអនុវត្ត ដូចសាលក្រមស្ថាពរបស់តុលាការ។

អត្ថបទទាក់ទង