រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរ ស្រុកពញាឮ ចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនិងគ្រឿងញៀនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន ស្រុកពញាឮ

-------------------- លោក ស្មាន ហ្វីន អភិបាលរងស្រុក តំណាងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន បានចុះផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធគ្រឿងញៀន ក្រោមពាក្យស្លោក ផ្សព្វផ្សាយកម្មវិធី APP No Drug និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ នៅព្រឹកថ្ងៃទី២៩សីហា ម្សិលមិញនេះ។ ជាលទ្ធផល ក្នុងការផ្សព្វផ្សាយកម្មវិធីAPP No Drug មានសិស្សានុសិស្ស បានដោនឡោតកម្មវិធី APP No Drug ដាក់លើទូរស័ព្ទដៃ បានចំនួន ១៣៤នាក់ ក្នុងនោះស្រីចំនួន ៧៨នាក់៕ប្រភព៖ ស្រុកពញាឮ

អត្ថបទទាក់ទង