ខេត្កណ្តាល៖ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ស៊ន សេងហុក អគ្គលេខាធិការរង នៃអគ្គលេខា ធិការដ្ឋាន គ.ជ.គ.ក បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិគ្រោះយោបល់រសេចក្តីព្រាងដំបូងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងទារកដ្ឋាន នៅសាលាខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។គោលបំណងក្នុងកិច្ចប្រជុំនេះគឺពិគ្រោះយោបល់រសេចក្តីព្រាងដំបូងអនុក្រឹត្យស្តីពី ការបង្កើត និងគ្រប់គ្រងទារកដ្ឋាន ដើម្បីឈានឆ្ពោះទៅបង្កើតទារកដ្ឋានសហគមន៍មួយប្រកបដោយវិជ្ជាជីវៈ និងនិរន្តភាព ក្នុងគោលដៅចូលរួមជួយសម្រាលបន្ទុកមាតាបិតាបានមួយកម្រិត និងបន្ថែមការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតាំងពីវ័យក្មេង៕