ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្ត បានចូលរួមជាមួយប្រតិភូគណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រចុះពិនិត្យស្ថានភាពទីតាំង និងដំណើរការអាជីវកម្មជាក់ស្តែងរបស់ចំណតផែ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្ដាល។