រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញាលើកទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អណ្តតិទី៤

++++++++++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត។ មានប្រសាសន៍ក្នុងកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសសហការគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់បាននូវរាល់ជនអគតិ ឬបគ្គលណាដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានយកការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ជាលេសប្រមូលផ្ដុំគា្ន ក្នុងគោបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើឱ្យអង្គប្រជុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ត្រូវរួមគ្នាពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ស្តីពីគម្រោងផែនការយុទ្ធសាស្ត្រ និងថវិកាឆ្នាំ២០២៥-២០២៧ និងគម្រោងថវិការដ្ឋបាលខេត្ត ឆ្នាំ២០២៥។ ការពិនិត្យ ពិគ្រោះយោបល់ និងអនុម័តលើសេចក្តីព្រាងនៃផែនការយុទ្ធសាស្រ្តថវិកាខេត្ត។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ទីអង្គភាពទាំងអស់ត្រូវ បន្តលើកកម្ពស់ តួនាទីភារកិច្ច ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងនោះត្រូវស្តាប់សភាពការណ៍ព័ត៌មានតាមមូលដ្ឋានរបស់យើងដើម្បីក្តាប់ព័ត៌មានអោយបានគ្រប់ជ្រុងជ្រោយ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គួច ចំរើន ភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់គណៈកម្មាធិការស្ត្រី និងកុមារ សុំធ្វើកិច្ចការគាំទ្រសំរាប់ធ្វើការតាមដានគិតគូរអោយបានច្បាស់លាស់ ចំពោះការរំលោភសេពសន្ថវៈចំពោះកុមារ ព្រោះវាជាអំពើខុសច្បាប់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ពិសេសភាគច្រើនគឺជាស្រ្តី និងកុមារី ដែលទទួលរងការរំលោភបំពានផ្លូវភេទ ជាច្រើនប្រភេទខុសៗគ្នា ប៉ុន្តែការរំលោភបំពានផ្លូវភេទដែលគួរឱ្យស្អប់ខ្ពើមជាងគេបំផុតនោះគឺ អំពើរំលោភសេពសន្ថវៈទៅលើស្រ្តី និងកុមារ ដែលមិនទាន់ពេញវ័យនេះតែម្តង។ ដូចច្នេះដើម្បីទប់ស្កាត់ករណីខាងលើ ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ឯកឧត្តម បានជំរុញដល់មន្ទីរព័ត៌មានខេត្តកណ្តាល ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមប្រព័ន្ធផ្សព្វផ្សាយនានា ពីការលើកកម្ពស់ការយល់ដឹង អំពីសីលធម៌សង្គម និងតំលៃនៃសង្គម។ កងកម្លាំងគ្រប់ប្រភេទត្រូវចាត់វិធានការបង្ការសកម្មភាពដែលកើតមានឡើង និងបង្កើនប្រសិទ្ធិភាពការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងដាច់ខាតលើជនដែលប្រព្រឹត្ត ដោយមិនមានការលើកលែងជាដាច់ខាត។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់លើការ ពង្រឹងការអនុវត្តច្បាប់ ផ្តន្ទាទោសជនល្មើស បង្កើនការបង្ក្រាប និងពង្រឹងការអប់រំ សីលធម៌សង្គមឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ។ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមតិ និងផ្ដល់យោបល់របស់មាជិកសមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញជុំវិញខេត្តដែលបានចូលរួមសហការគ្រប់សកម្មភាពដែលបានអភិវឌ្ឍនៅក្នុងខេត្តកណ្តាល ដោយមានការទទួលខុសត្រូវ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពីបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងមូលដ្ឋាន បញ្ហាទាំងអស់នេះគឺជាបញ្ហាចំបងនឹងជាបញ្ហារួម ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធគប្បីចូលរួមធ្វើការដោះស្រាយ៕

អត្ថបទទាក់ទង