ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍន៍ទេសចរណ៍ បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តកណ្តាល តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting ជាមួយលោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍ ដោយកិច្ចប្រជុំនេះក៏មានការចូលរួមពី អាជ្ញាធរក្រុង ស្រុក ទាំង១៣ កងកម្លាំងទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញ នៅបន្ទប់ Video conference សាលាខេត្តកណ្តាល។