រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាសម្រាប់ឆ្នាំ២០២០-២០២៤

  • 754
  • ដោយ Admin

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញាសម្រាប់ឆ្នាំ២០២០-២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្តកណ្តាល។

នាកិច្ចប្រជុំផ្សព្វផ្សាយនោះដែរមានវត្តមានអញ្ជើញចូលរួមពី៖
-ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងជាប្រតិភូអមដំណើរ
-ឯកឧត្តម ឡុង ដារ៉ា មេធាវីរាជរដ្ឋាភិបាល និងជាសមាជិកគណៈកម្មការសម្រាប់ ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា
-ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
-ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត
-លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត
-លោក លោកស្រី មន្រ្តីរាជការ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៥០០នាក់។

គោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃនេះ គឺដើម្បីបង្កើនភាពច្បាស់លាស់ និងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មការងារតាមតួនាទី ភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពី នីតិវិធី និងវិធានការទប់ស្កាត់រាល់អំពើហឹង្សាដែលអាចនឹងកើតឡើងជាបាតុកម្ម កូដកម្ម ពិសេសបានពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុកដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ដែលមាននៅតាមគ្រប់មុខសញ្ញា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាពបន្ថែមទៀត។

អត្ថបទទាក់ទង