នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងសិក្សាធ្វើបច្ចុប្បន្នភាពការគ្រប់គ្រងព្រំដែនទីតាំងសមត្ថកិច្ច ទទួលខុសត្រូវរបស់នគរបាលព្រំដែន និងនគរបាលអន្តោប្រវេសន៍ ទិសភូមិភាគទី៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ មុនី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹក លេខ២៤១ (ប្រចាំខេត្តកំពត)។