ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងជុំវិញការត្រៀមលក្ខណៈរៀបចំពិធី ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា និងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីបណ្ដាលមន្ទីរពាក់ព័ន្ធអាជ្ញាធរក្រុង-ស្រុកទាំង១៣។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានស្នើដល់មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីពិធីបុណ្យខាងលើ ជូនដល់សាធារណៈជនបានជ្រាបដើម្បីចូលរួមទាំងអស់គ្នា ជាពិសេសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ។ អាជ្ញាធរត្រូវរៀបចំផែនការសន្តិសុខសម្រាប់ធ្នាប់ឱ្យបានល្អប្រសើរ សម្រាប់ការពារប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។