រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាល ដល់គ្រូបង្គោលថ្នាក់ក្រុង-ស្រុក លើតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការ ផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម

++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់គ្រូបង្គោលថ្នាក់ក្រុងស្រុក លើតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការ ផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម ដោយមានការចូលរួមពីលោក -លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត មន្ត្រីបង្គោលគណនេយ្យភាពសង្គម ក្រុង-ស្រុក ការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក ការិយាល័យប្រជាពលរដ្ឋ ក្រុង-ស្រុក អង្គការដៃគូផងដែរ។ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាលបានលើកឡើងថា៖វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅក្នុងខេត្តកណ្តាល លើចំណុចមួយចំនួនដែលរដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលក្រុង-ស្រុក ដែលបានអនុវត្តជាចំណុចលិចធ្លោគួរឱ្យកត់សំគាល់ នោះគឺការរៀបចំឱ្យមានជាក្តាបញ្ជារព័ត៌មានការវិភាជន៍ថវិកា ក្នុងការគាំទ្រគឺមានគ្រប់កម្រិតថ្នាក់ រួមមានថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក ថ្នាក់ឃុំ-សង្កាត់ អង្គភាពផ្តល់សេវា សាលារៀន មណ្ឌលសុខភាព រួមទាំងអង្គការដៃគូ ផងដែរ។និងការផ្តល់កិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ បានល្អប្រសើរ ព្រមទាំងឆន្ទៈ ការតាំងចិត្ត របស់ប្រធានអង្គភាពនីមួយៗ សុទ្ធតែផ្តាច់ជ្ញាចិត្តអនុវត្តការងារឱ្យបានល្អប្រសើរ មន្ត្រីរបស់យើងទាំងអស់ដែលអនុវត្តការងារទាំងនេះ គឺសុទ្ធតែមានសមត្ថភាព និងមាន ឆន្ទៈចូលរួមក្នុងការអនុវត្ត។ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ ការធ្វើបទបង្ហាញលើប្រធានបទនីមួយៗ ដើម្បីស្វែងយល់ និងជជែកពិភាក្សាគ្នាអំពីចំណុចនីមួយៗ ឱ្យបានច្បាស់លាស់ ជៀសវាងការអនុវត្តទៅខុសទៅនឹងនីតិវិធីដែលបានណែនាំ គិតមកដល់បច្ចុប្បន្ន អង្គភាពផ្តល់សេវា នៅក្នុងខេត្តកណ្តាល មានសរុបចំនួន ៦១៣អង្គភាព ដែលក្នុងនោះ៖ចំនួនឃុំ-សង្កាត់១២៧ ចំនួនមណ្ឌលសុខភាព១០៨ ចំនួនសាលាបឋមសិក្សា៣៦៥ និងចំនួនក្រុង-ស្រុក១៣។

អត្ថបទទាក់ទង