+++++++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោកជំទាវ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ តាមអង្គភាពស្ថាបន័ ជុំវិញខេត្ត និងពុទ្ធបរិសទ័ ជាច្រើនទៀត បានចូលរួមសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ នៅរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨កញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាល ទៅកាន់បរលោក សូមវិញ្ញាណខន្ធ អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយ អោយពរ អោយជយ័ ដល់កូនចៅ អោយទទួលបាន សេចក្តីសុខសប្បាយ គ្រប់ប្រការរកសុីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក៍បានប្រគេនទេយ្យវត្ថុ និង គ្រឿងឧបភោគ បរិភោគ រួមទាំង បច្ចយ័ មូយចំនួន ផងដែរ៕