រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់

+++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកោះធំ អញ្ជើញចុះពិនិត្យផ្លូវដី ១ខ្សែ ប្រវែង១០០០ម៉ែត្រ ស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល តាមសំណូមពររបស់ប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា។លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានហើយដឹងថា៖ ផ្លូវ០១ខ្សែនេះ ជាផ្លូវដែលប្រជាពលរដ្ឋមានការប្រើប្រាស់ចំនួន១.៤០១គ្រួសារ សម្រាប់ការដឹកកសិផលរបស់ប្រជាកសិករនារដូវប្រមូលផល ជាពិសេសការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងព្រែកផ្ទាល់មានចំនួន៧៥គ្រួសារ ជួបការលំបាកខ្លាំងពេលមានភ្លៀងម្តងៗធ្វើអោយសិស្សានុសិស្ស រអិលដួល ប្រឡាក់សំលៀកបំពាក់ធ្វើអោយយឺតយ៉ាវមិនទាន់ម៉ោងចូលរៀន ជួនកាលមានគ្រោះថ្នាក់បង្កររបួសស្នាមមិនបានមករៀនក៏មាន។បន្ទាប់ពីចុះពិនិត្យជាក់ស្ដែងនៅទីតាំងផ្លូវដីនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមើលឃើញថា ផ្លូវដីនេះពិតជាជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា ក៏ដូចជារដូវប្រាំង ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស សម្រួលក្នុងការដឹកកសិផលរបស់ប្រជាកសិករយកទៅលក់នៅលើទីផ្សារ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ ពិសេសទីចាត់ការផែនការវិនិយោគ ត្រូវសិក្សាគម្រោងផ្លូវនេះឱ្យច្បាស់ ដើម្បីសាងសង់ជាផ្លូវចាក់បេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ។ក្នុងការចុះពិនិត្យ និងសម្រេចផ្ដល់ផ្លូវបេតុងជូនប្រជាពលរដ្ឋនាពេលនោះដែរ ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរស្រុក ឃុំ ដែលបាននាំយកសំណើរបស់ពួកគាត់ ពិសេសបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់ ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំ ហើយពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលនៅពេលឆាប់ៗខាងមុខនេះ ពួកគាត់នឹងមានផ្លូវបេតុងមួយខ្សែងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

អត្ថបទទាក់ទង