ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រៀមរៀបចំពិធីបុណ្យអុំទូកនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង ១៣ផងដែរ។