រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីរាជការ អញ្ជើញចូលរួមរំលែកទុកជូនដល់គ្រួសារសព ចំនួនបីនាក់ដែលបានលង់ទឹកស្លាប់កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤

បន្ទាប់ពីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនួនរួចមក នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីរាជការ ប្រតិភូសាខា និងអាជ្ញាធរស្រុកស្អាង អញ្ជើញចូលរួមរំលែកទុកជូនដល់គ្រួសារសព ចំនួនបីនាក់ដែលបានលង់ទឹកស្លាប់កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហដ្ឋានសព ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងឱកាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកសម្ភារៈមួយចំនួនដើម្បីចូលរួមបុណ្យសព ដោយក្នុងមួយសពទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មី ២កេស, ទឹកស៊ីអ៊ីវ ២យួរ, ទឹកសុទ្ធ ២កេស, ទឹកផ្លែឈើ ២កេស និងថវិកា ២ លានរៀល ជូនដល់គ្រួសារសពនីមួយៗ។

អត្ថបទទាក់ទង