រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នាំយកនូវសំភារៈ និងថវិកា របស់សម្ដេចមហាបបរោធិបតី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ចូលរួមរំលែកទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់តាំងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នាំយកនូវសំភារៈ និងថវិកា របស់សម្ដេចមហាបបរោធិបតី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ចូលរួមរំលែកទុក្ខគ្រួសារសពក្មេងលង់ទឹកស្លាប់ នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ជាញ ស្រុកមុខកំពូល ខេត្តកណ្តាល សម្ភារៈដែលបានចូលរួមរំលែកទុក្ខគ្រួសារសពរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី១យួរ, សារុង១, ក្រមា១ និងថវិកាចំនួន៦.០០០.០០០រៀល។

អត្ថបទទាក់ទង