រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ ប្រចាំខែតុលា ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ ប្រចាំខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ។ កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកក្កដា របស់គ.ក.ស.កខេត្ត(លើក ទី១) អាណត្តិទី៤ ឆ្នាំ២០២៤២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារគ.ក.ស.កខេត្ត ប្រចាំ ខែសីហា ឆ្នាំ ២០២៤៣. របាយការណ៍ និង ពិភាក្សាអំពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងវិស័យពាក់ព័ន្ធនានា៤. ពិនិត្យ ពិភាក្សា និង អនុម័តផែនការសកម្មភាពរបស់ គ.ក.ស.កខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០២៤៥. បញ្ហាផ្សេងៗ៦. មតិបូក និងបិទអង្គប្រជុំ

អត្ថបទទាក់ទង