រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្រោយពីទទួលដំណឹង ថាមានករណីក្មេងលង់ទឹក ឯកឧត្ដមបានចុះពិនិត្យ និងដឹកនាំបញ្ជាស្វែងរកផ្ទាល់នៅនឹងកន្លែងកេីតហេតុ

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្រោយពីទទួលដំណឹង ថាមានករណីក្មេងលង់ទឹក ឯកឧត្ដមបានចុះពិនិត្យ និងដឹកនាំបញ្ជាស្វែងរកផ្ទាល់នៅនឹងកន្លែងកេីតហេតុ ដោយបានការចូលរួម ពីសំណាក់ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ប្រជាការពារ និងប្រជាពលរដ្ឋ បានចូលរួមស្វែងរកសពក្មេងស្រី ឈ្មោះ​ ​តក់​ ស្រីតី អាយុ០៣ ឆ្នាំដែលបានលង់ទឹកកាលពីម៉ោងប្រហែល ១០ៈ៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្នុង​ស្ទឹង​ព្រែក​ត្នោត ស្ថិតនៅ​ក្នុងភូមិ​កំពង់ទូល ឃុំ​អន្លង់​រមៀត​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ហើយរហូត​មកដល់​ម៉ោង​១៦:០០នាទី​ទេីប​រកឃើញ ដោយ​ជនរងគ្រោះ​បាន​ស្លាប់បាត់ទៅហេីយ។

អត្ថបទទាក់ទង