ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំ អនុគណៈកម្មការព័ត៌មាន និងសោតទស្សន៍ ចុះពិនិត្យដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក នៅសួនច្បារមាត់ទន្លេ បាសាក់ ក្រុងតាខ្មៅ នាថ្ងៃទី១៧-១៨ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។ជម្រាបជូនផងដែរថាអនុគណៈកម្មការព័ត៌មាន និងសោតទស្សន៍មានភារកិច្ច៖ - ស្រាវជ្រាវប្រវត្តិពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជូនក្រុមផ្សាយផ្ទាល់ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ- រៀបចំមណ្ឌលព័ត៌មាន និងទំនាក់ទំនងសាធារណៈ-សហការជាមួយក្រុងតាខ្មៅ រៀបចំអាហ្វីសផ្សព្វផ្សាយ ពិធីប្រណាំងទូក ទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ ផ្សាយបន្តផ្ទាល់កម្មវិធីប្រណាំងទូក៕