ខេត្តកណ្តាល៖ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំ កិច្ចប្រជុំអនុគណៈកម្មការសុខភាព សម្រាប់ពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៧-១៨ ខែតុលា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក និងបង្ករបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។