ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការស្តង់ពិព័រណ៍ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យការរៀបចំស្តង់ពិរព័រណ៍លក់ផលិតផលរបស់អាជីវករ ដោយឯកឧត្ដម តាំង ម៉េងលាន បានណែនាំដល់អាជីវករ សិប្បករ ដែលបានចូលរួមដាក់តាំង និងលក់ផលិតផលផ្សេងៗ ត្រូវរៀបចំឱ្យមានរបៀបរៀបរយល្អ មានសោភ័ណ្ឌភាព ហើយចំពោះម្ហូបអាហារត្រូវមានអនាម័យ សម្រាប់លក់ជូនដល់ប្រជាពលរដ្ឋដែលចូលរួមមកទស្សនាកំសាន្ត ក្នុងពិធីប្រណាំងទូក នៅក្រុងតាខ្មៅដែលរៀបចំឡើងនៅថ្ងៃទី ១៧-១៨ ខែតុលា ខាងមុខនេះ។