រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យនេះមានការចូលរួមពីមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំ អនុគណៈកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅ និងអនាម័យ ក្នុងការចុះពិនិត្យនេះមានការចូលរួមពីមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ អនុគណៈកម្មការនេះ មានភារកិច្ច ៖- បែងចែក និងគ្រប់គ្រងទូក កីឡាករ កីឡាការិនីទាំងអស់ តាមទីកន្លែងស្នាក់នៅដូចជា សាលា គរុកោសល្យនិងវិក្រិត្យការខេត្ត, វិទ្យាល័យ ហ៊ុន សែន សេរីភាព និងវត្តអារាមនានាក្នុងក្រុងតាខ្មៅ ទំនាក់ទំនងដោះស្រាយសេវាផ្សេងៗ ដូចជា ទឹក ភ្លើង បង្គន់ ថែរក្សាអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងសន្តិសុខ ជៀសវាងការបង្កជម្លោះផ្សេងៗនៅកន្លែងស្នាក់នៅ-ទំនាក់ទំនងរៀបចំបង្គន់ចល័តតាមចំនួនជាក់ស្តែង សម្រាប់ជូនភ្ញៀវ និងសាធារណជនដែលមកចូលរួមក្នុងពិធីទំនាក់ទំនង សម្រួលចរាចរណ៍ផ្លូវទឹក នៅកំពង់ផែដឹកជញ្ជូនសាធារណៈក្រុងតាខ្មៅ៕

អត្ថបទទាក់ទង