រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើសំណើសុំបញ្ចូលផលិតផលជាសមាជិកចលនាភូមិ១ផលិតផល១

++++++++++++ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើសំណើសុំបញ្ជូលផលិតផលជាសមាជិកចលនាភូមិ១ផលិតផល១ របស់ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ តាមប្រព័ន្ធ(zoom) ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានអោយដឹងថា៖គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តកណ្តាល បានធ្វើការផ្ទៀងផ្ទាត់បូកសរុបនូវបញ្ជីស្នើសុំចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ ការចងក្រងផលិតករ សិប្បករ ដែលបានធ្វើការស្នើសុំតាមរយៈមន្ទីរ រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលខេត្ត សរុបមានចំនួន ៣៣ផលិតផល។ឯកឧត្តមបានបន្តថា៖ការវាយតម្លៃផលិតផលស្នើសុំទទួលស្គាល់ជាមាជិក នៃចលនាភូមិមួយ ផលិតផលមួយរបស់គណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយ ផលិតផលមួយ រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញ ចលនាភូមិ១ ផលិតផល១ ខេត្តកណ្តាល និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឱ្យ គណៈ កម្មាធិការ សូមគាំទ្រ និងជំរុញការអនុវត្តចលនាភូមិ១ ផលិតផល១ ឱ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកណ្តាល សង្ឃឹមថាផលិតផលទាំង ៣៣ផលិត នឹងអាចបញ្ចូលជាសមាជិកភូមិមួយផលិតផលមួយរបស់ថ្នាក់ជាតិ។

អត្ថបទទាក់ទង