ខេត្តកណ្ដាល៖រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌីម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សារៀបចំក្រុមការងារ ដើម្បីចុះពិនិត្យទីតាំងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរស្រុកស្អាង មន្ទីរអង្គភាពពាក់ព័ន្ធ នឹងមន្ត្រីរាជការជាច្រើនរូបផងដែរ។