ខេត្តកណ្ដាល៖រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល និងជាប្រធានអនុគណៈកម្មការបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មការរៀបចំពីធីប្រណាំងទូក នៅក្រុងតាខ្មៅ ដើម្បីណែនាំបទបញ្ជាបចេ្ចកទេស ប្រណាំងទូកង ទូកមួង និងទូកខ្នាតអន្តរជាតិ នៅក្រុងតាខ្មៅ ខេត្តកណ្តាល គឺដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ វិន័យ អនាម័យ របៀបរៀបរយ និងបង្កនូវភាពសប្បាយរីករាយ ប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងពិធីអុំទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ប្រសិនបើទូកងណាដែលមិនគោរពបទបញ្ជាផ្ទៃក្នុងអនុគណៈកម្មការបច្ចេកទេស និងអោយចាញ់ដោយស័័្វយប្រវត្តិ ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង-ស្រុក លោកប្រធានមន្ទីរអប់រំខេត្ត និងគណៈកម្មការបច្ចេកទេស និងបងប្អូនចំណុះទូកជាច្រើនរូបផងដែរ នៅសាលប្រជុំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។