ក្រៅពីក្រុមការងារការថតរូបភាព និងវីដេអូស្អាតៗពីព្រឹត្តការណ៍ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីផ្សព្វផ្សាយជូនពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទស្សនាកម្សាន្ត មន្ទីរព័ត៌មានខេត្តកណ្តាលក៏មានក្រុមការងារប្រចាំការនៅបញ្ជរព័ត៌មានចំនួន ២ទីតាំងក្នុងបរិវេណប្រារព្ធពិធី ដើម្បីជួយសម្រួលលើការផ្តល់ព័ត៌មានទូទៅដល់ពលរដ្ឋដែលបានចូលរួមផ្ទាល់នៅទីតាំងនេះ និងអាចជួយផ្សព្វផ្សាយនូវដំណឹងផ្សេងៗដែលកើតដោយចៃដន្យណាមួយដូចជា ការវង្វេងគ្នាជាដើម ។