រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្រ្តីជំនាញ ក.ប.ប ចុះពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ ដែលបានដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងពិធី ប្រណាំងទូក ក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០២៤

-------ក្រុងតាខ្មៅ៖ ក្រុមការងារ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត និងក្លែងបន្លំ(ក.ប.ប) សហការ ជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តកណ្តាល បានចុះពិនិត្យ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគ ក្នុងពិធីប្រណាំងទូក ក្រុងតាខ្មៅ ដើម្បីយកទៅធ្វើតេស្ត ក្នុងមន្ទីរពិសោធន៍ រថយន្តចលត័ ដើម្បីស្វែងរកសារធាតុ ហាមឃាត់ ក្នុងចំណីអាហារ ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ តាមរយៈ ម៉ាសុីនទំនើប ។ ក្នុងឱកាសនោះ ក្រុមការងារ ក.ប.ប បានណែនាំ ដល់ពាណិជ្ជករ និងអាជីវករ ដែលបានចូលរួមតាំងពិព័រណ៍ ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងអស់ ត្រូវរៀបចំទុកដាក់ម្ហូបអាហារ ឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយ និងសុខសុវត្តិភាព ។ គួរបញ្ជាក់ថា៖ ឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ប្រណាំងទូក ក្រុងតាខ្មៅរដ្ឋបាល ខេត្តកណ្តាល បានរៀបចំស្តង់ ពិព័រណ៍ចំនួន ១១២ស្តង់គ្រប់ប្រភេទចំនួន១១២ស្តង់ ក្នុងនោះស្តង់ភូមិ១ផលិតផល១ ចំនួន៣០ស្តង់,ស្តង់លក់ផលិតផលខ្មែរ និងម្ហូបអាហារ ចំនួន៨២ស្តង់។អត្ថបទ ៖មុំគឺមអានរូបភាព៖ ឯកសារ

អត្ថបទទាក់ទង