រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

++++++++ខេត្តកណ្ដាល ៖ សាខាកាកបាទក្រហមខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អាណត្តិទី៦ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ចួលរួមផងដែរ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារមនុស្សធម៍ក្នុងខេត្តសម្រេចបានយ៉ាងច្រើន សុទ្ធសឹងក្រោមការសហការរបស់សមាជិកគ្រប់រូប ប្រកបដោយឆន្ទ:ខ្ពស់ និងមានបេះដូងមនុស្សធម៍សែនកក់ក្តៅចំពោះពលរដ្ឋគ្រប់ៗរូប។ឯកឧត្ដម គួច ចំរើន ក៏បានជំរុញឲ្យសមាជិកគណ:កម្មធិការសាខា និងក្រុមប្រតិបត្តិទាំងអស់ បន្តរួមគ្នាបំពេញបេសកកម្មមនុស្សធម៌ គោរពតាមគោលការណ៍ ឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនលំអៀង តម្លាភាព គណនេយ្យភាព អព្យាក្រឹតភាព ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសដៃគូរពាក់ព័ន្ធតាមគោលដៅនិមួយៗ នាំយកអំណោយមនុស្សធម៌ដែលសាខាកក្រក ខេត្តផ្តល់ទៅឲ្យបានទៅដល់ដៃជនរងគ្រោះ និងជនងាយរងគ្រោះពិតប្រាកដ គ្រប់មូលដ្ឋានទូទាំងខេត្ត និងត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការត្រៀមជួយសង្គ្រោះពលរដ្ឋពីគ្រោះមហន្តរាយនានា និងលើកកម្ពស់គិតគូរពីសុខភាពបងប្អូន ពាក់ព័ន្ធអនាម័យរស់នៅរបស់ពលរដ្ឋទូទាំងខេត្ត ក្នុងអាណត្តិទី៦នេះ ។ជម្រាបជូនផងដែរថា៖ ក្នុងអាណត្តិទី៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់លិចភូមិ សរុបចំនួន ១១១គ្រួសារ ក្នុងនោះនៅឃុំទឹកវិល ៧០គ្រួសារ និង ៤១គ្រួសារទៀត នៅឃុំកោះខែល ស្រុកស្អាងកាលពីពេលថ្មីៗកន្លងមកនេះ។

អត្ថបទទាក់ទង