រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិភាក្សា ការងារត្រៀមរៀបចំពិធីរត់ភ្លើងគប់ ខេត្តកណ្តាល ដើម្បីអបអរសាទរពិធី “បើក” ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សា ការងារត្រៀមរៀបចំពិធីរត់ភ្លើងគប់ ខេត្តកណ្តាល ដើម្បីអបអរសាទរពិធី "បើក" ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ចាប់ពីកន្លែងបើកការដ្ឋានសាងសង់ព្រែក ជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ឆ្ពោះមករាជធានីភ្នំពេញ ចូលមកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។កិច្ចប្រជុំនេះដែរមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ លោក-លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។

អត្ថបទទាក់ទង