ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងណែនាំដល់មន្ទីរពេទ្យចំនួន៦ និងសាលារៀន ចំនួន៤ ដែលជាបេក្ខភាពក្នុងការប្រឡងប្រណាំង សម្រាប់ខេត្តកណ្ដាល ក្នុងការផ្ដល់សេវាសាធារណៈគំរូ នៅថ្នាក់ជាតិ ត្រូវខិតខំអភិវឌ្ឍខ្លួនក្នុងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងខិតខំបំពេញនូវលក្ខណៈវិនិច្ឆ័យគោលទាំង៨ឱ្យបានគ្រប់គ្រាន់ តាមការណែនាំរបស់ក្រុមការងារ។ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញ និងណែនាំដល់មន្ទីរពេទ្យចំនួន៦ និងសាលារៀន ចំនួន៤ ដែលជាបេក្ខភាពក្នុងការប្រឡងប្រណាំង សម្រាប់ខេត្តកណ្ដាល ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ឆ្នាំ២០២៤ នៅថ្នាក់ជាតិ រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកអង្គស្នួល។ក្នុងកិច្ចប្រជុំនេះដែរ មន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល បានធ្វើបទបង្ហាញស្ដីពីការប្រឡងប្រណាំង ក្នុងការផ្ដល់សេវារបស់ខ្លួន។ បន្ទាប់ពីកិច្ចប្រជុំនេះមក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមការងារ បានអញ្ជើញចុះពិនិត្យទីតាំងមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។