រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រសួងមហាផ្ទៃ ប្រកាសតែងតាំងលោក ចេង ចាន់ទិត្យា ជាអភិបាលរង ស្រុកមុខកំពូល

............ ក្រសួងមហាផ្ទៃសំរេចប្រកាសតែងតាំង លោក ចេង ចាន់ទិត្យា អតីតនាយករដ្ឋបាលស្រុក ជាអភិបាល រងនៃគណៈអភិបាលស្រុកមុខកំពូល ។ ក្នុងពិធី ប្រកាសចូលកាន់ដំណែង ដែលប្រារព្ធធ្វើឡើង នៅសាលាស្រុក នាថ្ងៃទី២៨តុលានេះ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត តំណាង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរ ចំពោះលោក ចេង ចាន់ទិត្យា ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុក នាឱកាសនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្ត បានលើកទឹកចិត្តដល់ លោកអភិបាលរងស្រុក ដែលទើបតែទទួលបាន ការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់ដឹកនាំ ពិសេសជាមួយ រាជរដ្ឋាភិបាល ដើម្បីស្វែងយល់ អំពីច្បាប់បទដ្ឋាននានា និងត្រូវរៀនសូត្រ ពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំ ដើម្បីធ្វើឱ្យការងារ ទទួលបានជោគជ័យ កាន់តែប្រសើឡើង។ បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលរងខេត្ត បានណែនាំដល់មន្ត្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ធានាឲ្យបានសន្តិសុខសុវត្តិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ ទន្ទឹមនិងនេះ ត្រូវចូលរួមចំណែក ជំរុញការអនុវត្ត កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ពិសេសការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានបានកាន់តែមានការរីកចម្រើន ដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការ និង ជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។

អត្ថបទទាក់ទង