រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មត្រូវបានបិទបញ្ចប់ដោយជោគជ័យ

+++++++++ខេត្តកណ្តាល៖ វគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម រយៈពេល ១ថ្ងៃពេញជូនដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរពាក់ព័ន្ធ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្ដាល។ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ឹម ប្រណិតា បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ទាំងអស់ ក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ ដែលពិតជាបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនៃការចូលរួម ការសហការ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមសិក្សាស្វែងយល់ អំពីបែបបទនីតិវិធីនៃការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាន ស្របតាមសេចក្តីណែនាំលេខ០៤៧ សណន ចុះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋានដែលមានជាធរមាន។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សូមលោក-លោកស្រីទាំងអស់ យកនូវចំណេះដឹង និងបទពិសោធន៍ដើម្បីធ្វើការកែលម្អនូវចំណុចខ្វះខាតដែលបានអនុវត្តកន្លងមក និងខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតមានឡើង ជាពិសេសត្រូវមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើការងារអត្រានុកូលដ្ឋាន ដើម្បីជៀសវាងឱ្យបាននូវការអនុវត្តខុសបែបបទនីតិវិធីដែលបានកំណត់ ជាងនេះទៅទៀតត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋានរបស់ពលរដ្ឋម្នាក់ៗ ដោយមិនមានសេចក្តីសម្រេចពីតុលាការ ឬសេចក្តីសម្រេចពីអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិនោះឡើយ។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ផ្អែកតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សុន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ និងអនុលោមតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៦-២០២៧ របស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុវត្តជាចក្ខុវិស័យដូចខាងក្រោម៖១- បង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន (CNPIM) និងការរៀបចំដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដែលជាលេខកូដសម្គាល់ខ្លួនពិសេស ផ្តល់ជូនប្រជាជនគ្រប់រូប ប្រើប្រាស់អស់មួយជីវិត គឺជាកិច្ចការអាទិភាពមួយ ដែលត្រួសត្រាយផ្លូវ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ។ ២- បង្កើតប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន ជាប្រព័ន្ធស្នូលទិន្នន័យអត្តសញ្ញាណបុគ្គល ដោយប្រើបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីភ្ជាប់ និងធ្វើអន្តរកម្មជាមួយប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រព័ន្ធគ្រប់គ្រងលិខិតឆ្លងដែន ប្រព័នគ្រប់គ្រងការស្នាក់នៅ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសញ្ជាតិ និងប្រព័ន្ធផ្សេងទៀត។៣- បង្កើតប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមបច្ចេកវិទ្យាឌីជីថល ដែលគ្របដណ្តប់ទូទាំងប្រទេស ដល់រដ្ឋបាលឃុំ សង្កាត់។ ៤- បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានគ្រប់ប្រភេទបានគ្រប់ទីតាំងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ៥- ផ្តល់សមត្ថកិច្ចពិនិត្យសម្រេចលើការងារកែតម្រូវកំហុសបច្ចេកទេសជូនមន្ត្រីអត្រានុកូលដ្ឋាន តាមឋានានុក្រមដល់ថ្នាក់រាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

អត្ថបទទាក់ទង