រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិភាក្សា តាមដាន ត្រួតពិនិត្យ វិស័យទេសចរណ៍ របស់គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំ ពិភាក្សា តាមដាន ត្រួតពិនិត្យ វិស័យទេសចរណ៍ របស់គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក មួយចំនួន និងមន្ត្រីជំនាញជាច្រើនរូប។ ឯកឧត្តមអភិបាលរងខេត្ត បានមាន ប្រសាសន៍ថា៖កិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការតាមដាន ត្រួតពិនិត្យ វិស័យទេសចរណ៍ របស់គណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ដើម្បីពិនិត្យលើលទ្ធផលនៃសូចនាករសមិទ្ធកម្ម និងរបាយការណ៍សមិទ្ធកម្ម ដែលបានត្រួតពិនិត្យ និងវាយតម្លៃ ពីការចូលរួមរបស់រដ្ឋបាលខេត្តក្នុងការ អភិវឌ្ឍន៍វិស័យទេសចរណ៍។ក្នុងនោះឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់មន្ទីរទេសចរណ៍ សរសេរសៀវភៅអោយមានបច្ចុប្បន្នភាពនឹងមើលសេចក្តីណែនាំរបស់ក្រសួងដែលបានដាក់ចេញ និងស្នើដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់លើតារាងម៉ាទ្រីសលើវិស័យរបស់ខ្លួនអោយមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង